អ្នកដែលចូលចិត្តចិញ្ចឹមកង្កែបនៅជិតផ្ទះ សូមណែនាំឱ្យចិញ្ចឹមកង្កែបក្នុងសំបកកង់ឡាន។ ក្រៅពី សន្សំសំចៃទឹកហើយ ការចិញ្ចឹមកង្កែបក្នុងសំបកកង់ឡានធំលឿនជាងកង្កែបដែលចិញ្ចឹមក្នុង សំណាញ់បណ្តែតក្នុងស្រះដែលត្រូវចំណាយពេល ៣ ខែ។ រីឯកង្កែបចិញ្ចឹមក្នុងសំបកកង់ឡានត្រូវ ចំណាយពេល ២ ខែប៉ុណ្ណោះអាចចាប់លក់បាន ៣-៤ ក្បាល/គីឡូក្រាម ហើយដាក់សំបកកង់ឡាន ជាន់គ្នាជាថ្នាក់ ១ ឈុត អាចចិញ្ចឹមកង្កែបបាន ១០០ ក្បាល។ តាមធម្មតាចំណីដែលប្រើសម្រាប់ ចិញ្ចឹមកង្កែបគឺ ចំណីកង្កែបដែលដាក់លក់នៅតាមផ្សារ ប៉ុន្តែដើម្បីសន្សំសំចៃដើមទុន អាចសាកល្បងនាំយកចំណីត្រីអណ្តែង មកឱ្យក៏បាន ឬលាយជាមួយចេកណាំវ៉ាក្នុងចំណីឱ្យកង្កែបស៊ី កង្កែបនឹងធំតាមធម្មតា ហើយធ្ងន់ទៀតផង។



វិធីចិញ្ចឹមកង្កែបក្នុងសំបកកង់ឡាន
១. ឧបករណ៍
១.១. សំបកកង់ឡាន (ទំហំសំបកកង់ត្រាក់ទ័រ ចិញ្ចឹមបាន ១០០ ក្បាល, ទំហំសំបកកង់ឡានដំរីទឹក ចិញ្ចឹមបាន ៥០ ក្បាល, ទំហំសំបកកង់ឡានដែលមានកង់៦ ចិញ្ចឹមបាន ៣០ ក្បាល, ទំហំកង់ឡានធម្មតាដែលមានកង់៤ ចិញ្ចឹមបាន ២០ ក្បាល)

១.៣. កញ្ច្រែង
១.៤. កង្កែបពូជ (ទិញកូនកង្កែប)
១.៥. កំបោរសរ
១.៦. ចំណីកង្កែប ឬត្រីអណ្តែង
១.៧. ថាសដាក់ចំណី
២. វិធីចិញ្ចឹម
២.១. រកទីកន្លែងសម្រាប់ចិញ្ចឹមកង្កែប (ត្រូវពន្លឺព្រះអាទិត្យជាប្រចាំ)
២.២. ប្រើខ្សាច់គ្រើមៗ មកទ្រាប់កម្រាស់ ១៥ សង់ទីម៉ែត្រ
២.៣. បន្ទាប់មកយកកញ្ច្រែងទ្រាប់ផ្ទៃបាត
២.៤. យកថ្មតូចៗល្អិតៗ ចាក់ទ្រាប់ពីលើកញ្ច្រែង កម្រាស់ ៧ សង់ទីម៉ែត្រ
២.៥. យកកង់ឡានដាក់ជាន់ជាថ្នាក់ៗ ( ចំនួន ៣ កង់ឡាន)
២.៦. យកកង្កែបមកចិញ្ចឹម
២.៧. នាំយកកញ្ចែ្រងមកគ្របពីលើ ដើម្បីការពារកង្កែបលោតចេញ
៣. ចំណី
៣.១. ប្រើចំណីត្រីអណ្តែងគ្រាប់ធំ ឱ្យ្ងកង្កែបរាល់ពេលព្រឹក ល្ងាច ដោយដាក់ក្នុងថាសជាន់ក្រោម
៣.២. ចំណីបន្ថែមអាចឱ្យត្រកួនដែលហាន់ល្អិតៗ ឱ្យរាល់ ២ ថ្ងៃ/ម្តង
៣.៣. ដាក់ទឹកជាន់ទី១ និង ២ ហើយបញ្ចូលទឹកថ្មីរាល់ ៣ ថ្ងៃ/ម្តង
៣.៤. លាងថ្មី និងឧបករណ៍ឱ្យស្អាត លាងដោយទឹកស្អាត ឬទឹកអតិសុខុមកាយផ្លែឈើ (microorganism)
៣.៥. ប្រើភើ្លងបញ្ឆោតសត្វល្អិតឱ្យកង្កែបស៊ីជាចំណីបន្ថែម
៤. ពូជកង្កែបអាចរកទិញបានតាមកសិដ្ឋានទូទៅ
៥. រយៈពេលនៃការចិញ្ចឹមប្រហែលជា ២ ខែ
ពិតជាអស្ចារ្យមែន មិននឹកសា្មថាគេអាចយកសំបកកង់ឡានមកចិញ្ចឹមកង្កែបបានសោះ!! ពិតជាមានប្រយោជន៍ណាស់ ខ្ញុំនឹងសាកល្បងធ្វើដែរ។
ReplyDeleteអាចមានវីដេអូក្នុងការរៀបចំកន្លែងចិញ្ចឹមទេសូមជួយផ្ដល់ផង! សូមអរគុណ!
ReplyDeleteអាចមានវីដេអូក្នុងការរៀបចំកន្លែងចិញ្ចឹមទេសូមជួយផ្ដល់ផង! សូមអរគុណ!
ReplyDeleteល្អណាស់
ReplyDelete