Saturday, July 28, 2012

ជីធម្មជាតិ

ជីធម្មជាតិគឺជាអ្វី? មានប្រភពមកពីណា? មានប្រយោជន៍អ្វីខ្លះ?
ជីគឺជាសារធាតុដែលយើងដាក់ទៅក្នុងដី ក្នុងគោលបំណង ផ្តល់ធាតុអាហារឱ្យដំនាំ ជាពិសេស មាន សារធាតុអាសូត (N)  ផូស្វ័រ (P) ប៉ូតាស់ស្យូម (K) ដែលរុក្ខជាតិត្រូវការ និងបំពេញឱ្យ បានគ្រប់គ្រាន់ រុក្ខជាតិនឹងរីកលូតលាស់ល្អ និងផ្តល់ទិន្នផលខ្ពស់។ ជីបែងចែកជា ២ ប្រភេទគឺៈ ជីធម្មជាតិ និងជីគីមី។
ជីធម្មជាតិៈ ជីប្រភេទនេះមានដូចជា ជីលាមកសត្វ ជីកំប៉ុស ជីបន្លែរុក្ខជាតិ និងកាកសំណល់ពីផ្ទះបាយ រោងចក្រដែលអាចផុយរលួយធ្វើជាជីបាន។
ជីលាមកសត្វដែលសំខាន់ៗ មានដូចជាៈ លាមកជ្រូក លាមកគោ មាន់ ទា ដែលជាជីលាមកសត្វ និយមប្រើតាមសួនបន្លែ និងសួនផ្លែឈើ។ ជាទូទៅជីលាមកសត្វ ប្រសិនជាគិតពីតម្លៃ និងគុណ ប្រយោជន៍ដល់រុក្ខជាតិ វាមានសារៈសំខាន់ជាងជីគីមី ជួយធ្វើឱ្យដីធូរ មានជីវជាតិ មានភាពងាយ ស្រួលក្នុងការត្រៀមដី ការចាក់ឬស ធ្វើឱ្យអាត្រារស់មានច្រើន។ ចំណែកស្រែដែលជាដីខ្សាច់ ការប្រើ ជីលាមកសត្វ ឬជីកំប៉ុសផ្សេងៗ វាជួយឱ្យមានភាពងាយស្រួលក្នុងការស្ទូង សន្ទូងឆាប់ចាប់ឬស និង លូតលាស់បានលឿន ព្រោះដោយសារដីខ្សាច់មានជីសរីរាង្គទាប ការដាក់ជីលាមកសត្វ ឬជីធម្មជាតិ ធ្វើឱ្យដីរក្សាជាតិទឹក និងជីបានល្អ ការស្ទូងក៏មានភាពងាយស្រួល។

                                                                                     ប្រើជីធម្មជាតិ

គុណប្រយោជន៍
ជីធម្មជាតិផ្តល់ធាតុអាហាររុក្ខជាតិបានគ្រប់គ្រាន់ ទាំងធាតុអាហារចាំបាច់ ធាតុអាហារបន្ទាប់បន្សំ ធាតុ អាហារបន្ថែម។ វាជួយរំលាយសរីរាង្គ និងជីគីមីដែលជាប់ក្តាំងនៅក្នុងដី ជួយធ្វើឱ្យដីធូរ ជ្រាបទឹក និង មានខ្យល់ក្នុងដី ព្រមទាំងជួយធ្វើប្រតិកម្មជាមួយអាស៊ីត (PH) ឱ្យសមស្របក្នុងការលូតលាស់របស់ រុក្ខជាតិ បង្កើតកោសិកាឱ្យមានជាតិសើម ធ្វើឱ្យរុក្ខជាតិរឹងមាំ ជួតធ្វើឱ្យបណ្តូលពណ៌ខៀវ ជំនួយដី ជួយ ណការពាររោគឬសស្អុយរលួយ ទទួលបានទិន្នផលខ្ពស់ ទម្ងន់ធ្ងន់ រសជាតិឆ្ងាញ់ កាត់បន្ថយការប្រើ ប្រាស់ជីគីមី ចំណាយដើមទុនទាប ទទួលបានប្រាក់កំរៃខ្ពស់។

No comments:

Post a Comment