ការធ្វើផ្កាអង្គាដីជ្រក់
គ្រឿងផ្សំ
ផ្កាអង្គាដី 1 កីឡូក្រាម
ទឹកស្អាត 2 ចានគោម
ផ្កាត្នោត 2 ស្លាបព្រាបាយ
ទឹកអង្ករ 2 ចានក្រឡូង (ទឹកអង្ករដែលលាងមុនដាំបាយ)
អំបិល 1/2 ចានគោម
ទឹកដូង 1 ចានគោម
វិធីធ្វើ
1. យកសសៃផ្កាអងា្កដីចេញ ហើយលាងទឹកឱ្យស្អាត រួចទុកក្នុងកញ្ច្រែងឱ្យស្ងួតទឹក
2. យកស្ករត្នោត ទឹក ទឹកអង្ករ អំបិល និងទឹកដូងដាក់ចូលក្នុងកូនចានផើងហើយកូរឱ្យចូលគ្នា បន្ទាប់មកចាក់ចូលក្នុងក្រឡ/ដបសម្រាប់ធ្វើជ្រក់ផ្កាអង្កាដី
3. បិទគម្របឱ្យជិតហើយយកទៅដាលថៃ្ងឱ្យបាន 3 ថ្ងៃ ទើបអាចយកមកបរិភោគបាន។